Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មចំនួន ០២ គឺ សហគមន៍កសិកម្មសាមគ្គីគិរីបានស័ក្ត នៅឃុំបាសាក់ ស្រុករុក្ខគិរី និងសហគមន៍កសិកម្មសំរោងក្នុងសាមគ្គីមានជ័យ នៅឃុំសំអោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង

មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មចំនួន ០២ គឺ សហគមន៍កសិកម្មសាមគ្គីគិរីបានស័ក្ត នៅឃុំបាសាក់ ស្រុករុក្ខគិរី និងសហគមន៍កសិកម្មសំរោងក្នុងសាមគ្គីមានជ័យ នៅឃុំសំអោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង

 

កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មចំនួន ០២ គឺ សហគមន៍កសិកម្មសាមគ្គីគិរីបានស័ក្ត នៅឃុំបាសាក់ ស្រុករុក្ខគិរី និងសហគមន៍កសិកម្មសំរោងក្នុងសាមគ្គីមានជ័យ នៅឃុំសំអោងក្នុង ស្រុកឯកភ្នំ ដែលមានអ្នកចូលរួមសរុបចំនួន ៩៦នាក់ (ស្រី ៦៤នាក់) រួមទាំងលោកអភិបាលរងស្រុករុក្ខគិរី និងស្រុកឯកភ្នំ ប្រធានការិកសិកម្មស្រុកទាំង ២ ស្រុក មន្រ្តីកសិកម្មស្រុក ៣ នាក់ និងមន្រ្តីកសិកម្មឃុំ ៧ នាក់ ក្នុងឃុំនៃស្រុកទាំង ២ ចូលរួមផងដែរ។

 

ជាលទ្ធផលសម្រេចបានដូចជា៖ (១) ថ្នាក់ដឹកនាំសហគមន៍កសិកម្មទាំង ២ សរុបចំនួន ១៨រូប (ស្រី ៧រូប) ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោត និង (២) តម្លៃភាពហ៊ុនចំនួន ២ ម៉ឺនរៀល/ហ៊ុន និងប្រាក់សមាជិកភាពចំនួន ៥០០០៛/ម្នាក់។

 

 

 

Leave a Reply

Your email address will not be published.