មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិត្រពាំងល្បើក ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត
កម្មវិធី ASPIRE-AT ខេត្តកំពត៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិត្រពាំងល្បើក ឃុំត្រពាំងបី ស្រុកឈូក ដែលមានសមាសភាពចូលរួម ដូចមានខាងក្រោម៖
-លោក សំ សុវណ្ណា អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ខេត្តកំពត
-លោក ហែម ហ៊ុយ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឈូក
-លោកស្រី ស៊ឺម ចាន់តារា សមាជិកក្រុមប្រឹក្សាឃុំ
-លោក ជីម ង៉ុយ មន្ត្រីកសិកម្មឃុំ
-លោកមេភូមិ អនុភូមិ និងប្រជាកសិករសរុប ៥៣នាក់ (ស្រី ២៩នាក់)។
+ជាលទ្ធផល៖
-បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ៥នាក់ (ស្រី ២នាក់)
-បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យចំនួន ៣នាក់ (ស្រី ១នាក់)
-បានអនុម័តលើអាសយដ្ឋានរបស់សហគមន៍កសិកម្ម នៅភូមិត្រពាំងល្បើក ឃុំត្រពាំងបី ស្រុកឈូក
-បានអនុម័តឈ្មោះសហគមន៍កសិកម្មឃុំត្រពាំងបី
-បានអនុម័តប្រាក់ភាគហ៊ុន ២០០០០៛
-បានអនុម័តប្រាក់សមាជិកភាព ១០០០០៛
-បានអនុម័តលើប្រភេទមុខរបរ ទីផ្សារ (ផ្គត់ផ្គង់មាន់) និងមុខរបរឥណទានខ្នាតតូច
-អាណត្តិដឹកនាំ ៥ឆ្នាំ
-ការបែងចែកប្រាក់ភាគលាភ និងអនុលោមតាមច្បាប់សហគមន៍កសិកម្មដូចខាងក្រោម៖
*២០% សម្រាប់ទុនបម្រុង
*១៧% សម្រាប់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ៨រូប
*១០% មូលនិធិអភិវឌ្ឍន៍
*៣% មូលនិធិបណ្តុះបណ្តាល
*៥០% បែងចែកប្រាក់ភាគលាភ ទៅតាមប្រាក់ភាគហ៊ុនរបស់សមាជិក។
+ផែនការបន្ត៖
-រៀបចំចងក្រងឯកសារ សម្រាប់ចុះបញ្ជីទទួលស្គាល់។



