កិច្ចពិភាក្សាលើការប្រមូលទិញ-បន្លែ រវាងថ្នាក់ដឹកនាំសហគមន៍កសិកម្មទំនើប បន្លែសុវត្ថិភាពឃុំកោះខ្សាច់ទន្លា ជាមួយតំណាងផ្សារហ៊ុយយន់កសិកម្ម ខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានទៅកាន់ស្នាក់ការសហគមន៍កសិកម្មទំនើប បន្លែសុវត្ថិភាពឃុំកោះខ្សាច់ទន្លា នៅភូមិកណ្ដាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ដើម្បីសម្របសម្រួលកិច្ចពិភាក្សាលើការប្រមូលទិញ-បន្លែ រវាងថ្នាក់ដឹកនាំសហគមន៍កសិកម្មទំនើប ជាមួយតំណាងផ្សារហ៊ុយយន់កសិកម្ម។ កិច្ចប្រជុំនេះ មានអ្នកចូលរួមសរុបចំនួន ៧នាក់ (ស្រី ០១នាក់)។
ជាលទ្ធផល សម្រេចបាន៖
– ថ្នាក់ដឹកនាំសហគមន៍ និងតំណាងក្រុមហ៊ុនផ្សារហ៊ុយយន់កសិកម្ម បានឯកភាពគ្នាលើការប្រមូលទិញ និងផ្គត់ផ្គង់បន្លែស្លឹក (ស្ពៃតឿ ស្ពៃក្រញ៉ាញ់ ស្ពៃផ្កាលឿង ខាត់ណា សាលាដ ស្ពៃក្ដោប) និងបន្លែមើម-ផ្លែ (ខ្ញី តាសក់ សណ្ដែកកួរ ត្រប់) ដោយទទួលទិញចាប់ពី ៥០០គ.ក/ថ្ងៃ ឡើង សម្រាប់ដំណាក់កាលដំបូង
– ខាងក្រុមហ៊ុនស្នើសុំសហគមន៍មានការពិនិត្យអំពីសុវត្ថិភាពបន្លែជាបន្ថែម មុនដាក់លក់ឱ្យក្រុមហ៊ុន
– ភាគីទាំង ២ បានព្រមព្រៀងគ្នា ក្នុងការរៀបចំពិធីចុះកិច្ចសន្យា នៅទីតាំងសហគមន៍ដោយមានការចូលរួមពីអ្នកពាក់ពន្ធ័ ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខ។










