Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មត្រពាំងស្រង៉ែ នៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ

កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មត្រពាំងស្រង៉ែ នៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ

 

កម្មវិធី ASPIRE-AT ខេត្តតាកែវ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មត្រពាំងស្រង៉ែ នៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ៣៨នាក់ (ស្រី ២២នាក់)។

 

កម្មវិធីនេះកសិករនាំមុខបានបង្ហាញអំពីសកម្មភាពដែលបានរៀនសូត្រពីសហគមន៍មាន់ស្រែអូរផុត ដែលជាបច្ចេកទេសចិញ្ចឹមមាន់ស្រែរួមមាន៖ ការរៀបចំទ្រុង ការជ្រើសរើសពូជ ការថែទាំកូនមាន់ ការធ្វើអនាម័យ និងការធ្វើវ៉ាក់សាំង ព្រមទាំងចែករំលែកបទពិសោធន៍ដែលជួបប្រទះក្នុងការចិញ្ចឹមមាន់ និងបានធ្វើការអនុវត្តជាក់ស្តែងវ៉ាក់សាំងញូកាស និងអុតផងដែរ។

 

 

Leave a Reply

Your email address will not be published.