មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មដំណាំបន្លែ នៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មដំណាំបន្លែ នៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ដោយមានការចូលរួមពី៖
១.លោក ជា សុផុន ទីប្រឹក្សាកម្មវិធី ASPIRE-AT
២.លោក រត្ន័ ចក់ អនុប្រធានការិយាល័យសហគមន៍កសិកម្ម
៣.លោកស្រីមេឃុំកណ្តៀងរាយ
៤.លោក អាំ ឌីណា មន្ត្រីកសិកម្មឃុំ
៥.លោកមេភូមិ និងសមាជិកបណ្តុំបន្លែ។
*លទ្ធផលសម្រេចបាន៖
-មតិចំណាប់អារម្មណ៍ និងបើកមហាសន្និបាតដោយលោកស្រីមេឃុំ
-បោះឆ្នោតបានជ្រើសរើសក្រុមប្រឹក្សាភិបាល
-បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យ
-អនុម័តប្រាក់សមាជិកភាព ២,០០០រៀល/ម្នាក់
-អនុម័តប្រាក់ភាគហ៊ុន ២០,០០០រៀល/ហ៊ុន
-ឈ្មោះសហគមន៍កសិកម្មជប់រុងរឿង
-អនុម័តទៅលើមុខរបរសហគមន៍កសិកម្ម
-តួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម
-មិតិចំណាប់អារម្មណ៍ និងប្ដេជ្ញាចិត្តរបស់តំណាងថ្នាក់ដឹកនាំសហគមន៍កសិកម្មដែលទើបជាប់ឆ្នោត
-មិតិចាប់អារម្មណ៍ ផ្តល់អនុសាសន៍ និងបិទមហាសន្និបាតដោយលោកទីប្រឹក្សាកម្មវិធី។






