Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការប្រគល់វិញ្ញាបនប័ត្រ និងស្លាកសហគមន៍កសិកម្ម ពោតក្រហមស្ទឹងកាច់មហាសាមគ្គី នៅភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ការប្រគល់វិញ្ញាបនប័ត្រ និងស្លាកសហគមន៍កសិកម្ម ពោតក្រហមស្ទឹងកាច់មហាសាមគ្គី នៅភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

 

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានប្រគល់វិញ្ញាបនប័ត្រ និងស្លាកសហគមន៍កសិកម្ម ពោតក្រហមស្ទឹងកាច់មហាសាមគ្គី នៅភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ សហគមន៍នេះបានបង្កើតចុងឆ្នាំ ២០២៤ និងមានសមាជិកមកពីភូមិចំនួន ២ គឺភូមិបឹងអូរជាង និងភូមិឡាក់ហុកពីរ។ សហគមន៍មានសមាជិក ៤០ គ្រួសារ ក្នុងនោះមានស្រ្តីជាមេគ្រួសារចំនួន ៤ គ្រួសារ ប្រកបរបរដាំពោតលើផ្ទៃដីសរុបប្រមាណ ១១៦ ហិកតា និងមានបរិមាណផលប្រចាំឆ្នាំ ៨១២ តោនក្នុងវគ្គប្រមូលផល ១ លើក។

តំបន់នេះកសិករភាគច្រើនប្រកបរបរដាំពោត និងដំឡូងមីឆ្លាស់ឆ្នាំគ្នាដើម្បីរក្សាគុណភាពដី។

 

 

 

Leave a Reply

Your email address will not be published.