មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។
លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងាររួមមានលោក ស៊ន រ៉ែន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក សន សុថា អនុប្រធានការិយាល័យផែនការគណនេយ្យ និងជាមន្រ្តី M&E នៃកម្មវិធី ASPIRE-AT និងលោក កែវ សាវ៉ាត ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ខេត្តកំពង់ចាម សម្របសម្រួលរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម។
មហាសន្និបាតនេះ ប្រព្រឹត្តឡើងដោយមានការអញ្ជើញចូលរួមពី លោក អៀង ថៃហុង អភិបាលស្រុករងស្រុកស្ទឹងត្រង់ លោក ឡុង វណ្ណា មេឃុំព្រែកកក់ លោកស្រីក្រុមប្រឹក្សាឃុំព្រែកកក់ លោកមេភូមិ និងប្រជាកសិករស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្មលើផលិតកម្មដំណាំស្វាយចន្ទី សរុបប្រមាណចំនួន ៨៥នាក់ (ស្រី ៣៥នាក់)។
អង្គមហាសន្និបាតសម្រេចបានលទ្ធផល មានដូចខាងក្រោម៖
• អនុម័តឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មអភិវឌ្ឍន៍ព្រែកកក់សែនជ័យ”
• បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលបាន ០៥នាក់ (ស្រី ១នាក់)
• បោះឆ្នោតជ្រើសរើសគណៈកម្មការត្រួតពិនិត្យបាន ០៣នាក់ (ស្រី ១នាក់)
• អនុម័តទីតាំងសហគមន៍ ស្ថិតក្នុងភូមិ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហគមន៍កសិកម្ម
• អនុម័តមុខរបរសហគមន៍រួមមាន៖ ផលិតកម្មដំណាំស្វាយចន្ទី ទីផ្សារ សេវាកម្ម ឥណទាន និងទិញលក់ធាតុចូលកសិកម្ម
• អនុម័តប្រាក់ភាគហ៊ុនចំនួន ៥០,០០០៛/ហ៊ុន រីឯប្រាក់សមាជិកភាពចំនួន ៥,០០០៛/សមាជិកម្នាក់
• ចាប់ផ្តើមប្រមូលប្រាក់ភាគហ៊ុន និងទទួលពាក្យស្នើសុំចូលជាសមាជិកសហគមន៍កសិកម្ម ក្រោយថ្ងៃធ្វើមហាសន្និបាតកំណើតនេះតទៅ។
កម្មវិធីមហាសន្និបាតកំណើតដំបូងត្រូវបានបញ្ចប់ដោយជោគជ័យតាមរបៀបវារៈដែលបានគ្រោងទុក។







