May 16, 2025
កម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មមាន់ ពីកសិករនាំមុខឈ្មោះ សយ ចាន់ណាត នៅសហគមន៍កសិកម្មជៀបសន្តិភាពស្រ្តីក្លាហាន នៅភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មមាន់ ពីកសិករនាំមុខឈ្មោះ សយ ចាន់ណាត នៅសហគមន៍កសិកម្មជៀបសន្តិភាពស្រ្តីក្លាហាន នៅភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស ដែលមានអ្នកចូលរួមសរុប ២២នាក់ (ស្រី ១៥នាក់)។
កម្មវិធីនេះ បានផ្តោតទៅលើចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖ ១-ការធ្វើផែនការចិញ្ចឹម ២-ជ្រើសរើសទីតាំង (ធ្វើទ្រុង) ៣-ការជ្រើសរើសពូជមាន់ ៤-ការធ្វើអនាម័យថែទាំ ៥-ការធ្វើវ៉ាក់សាំងការពារ និង ៦-ការផលិតចំណី។
ក្រោយពីការពន្យល់តាមទ្រឹស្តី កសិករនាំមុខ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំអនុវត្តជាក់ស្តែង ទៅលើការលាយចំណី និងការធ្វើវ៉ាក់សាំង ដែលធ្វើបង្ហាញដោយកសិករនាំមុខ និងអនុវត្តដោយសមាជិកផ្ទាល់។





