Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សិក្ខាសាលាផ្សព្វផ្សាយពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែទុរេនពីកម្ពុជាទៅកាន់ប្រទេសចិន និងបញ្ជីសមាសភាពចង្រៃលើដំណាំទុរេន មានការគាំទ្រដោយកម្មវិធី ASPIRE-AT

សិក្ខាសាលាផ្សព្វផ្សាយពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែទុរេនពីកម្ពុជាទៅកាន់ប្រទេសចិន និងបញ្ជីសមាសភាពចង្រៃលើដំណាំទុរេន មានការគាំទ្រដោយកម្មវិធី ASPIRE-AT

 

កម្មវិធី ASPIRE-AT ៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃនាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែទុរេនពីកម្ពុជាទៅកាន់ប្រទេសចិន និងបញ្ជីសមាសភាពចង្រៃលើដំណាំទុរេន មានការគាំទ្រដោយកម្មវិធី ASPIRE-AT ។

សិក្ខាសាលានេះ ប្រារព្ធទ្បើងនៅសណ្ឋាគារកំពត សាន់នី ខេត្តកំពត ក្រោមអធិបតីភាព លោក អ៊ុច សុធី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានការចូលរួមពីលោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត លោក សែម កែវវីរៈ អនុប្រធានការិយាល័យភូតគាមអនាម័យ កសិករក្នុងសហគមន៍កសិកម្ម អ្នកនាំចេញ និងមន្រ្តី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅនៃកម្មវិធី ASPIRE-AT ដែលមានអ្នកចូលរួមសរុប ៥២នាក់។

គោលបំណង នៃសិក្ខាសាលានេះ គឺលើកកម្ពស់ការយល់ដឹងដល់ភាគីពាក់ព័ន្ធអំពីប្រភេទសមាសភាពចង្រៃលើដំណាំទុរេន និងការចាត់វិធានការគ្រប់គ្រង ឱ្យមានប្រសិទ្ធភាព អំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែទុរេនពីកម្ពុជាទៅកាន់ប្រទេសចិន និងចូលរួមចំណែកពង្រឹង និងពង្រីកភាពប្រកួតប្រជែងខ្សែច្រវាក់តម្លៃដំណាំទុរេន ព្រមទាំងពង្រីកទីផ្សារនាំចេញទៅកាន់ទីផ្សារប្រទេសជាដៃគូពាណិកម្ម។

 

 

 

Leave a Reply

Your email address will not be published.