May 12, 2025
កម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ សឿង គឹមសុង នៅសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី នៅភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ សឿង គឹមសុង នៅសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី នៅភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ដែលមានអ្នកចូលរួមសរុប ៤៣នាក់ (ស្រី ៣៦នាក់)។
កម្មវិធីនេះ បានផ្តោតទៅលើចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖ ១-ការធ្វើផែនការចិញ្ចឹម ២-ការជ្រើសរើសទីតាំង (ធ្វើទ្រុង) ៣-ការជ្រើសរើសពូជមាន់ ៤-ការធ្វើអនាម័យថែទាំ ៥-ការធ្វើវ៉ាក់សាំងការពារ និង ៦-ការផលិតចំណី។






