April 30, 2025
កម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ សុខ សារ៉ាន នៅសហគមន៍កសិកម្មមានជ័យចម្រើនផល នៅឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
កម្មវិធី ASPIRE-AT ខេត្តកំពត៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ សុខ សារ៉ាន នៅសហគមន៍កសិកម្មមានជ័យចម្រើនផល នៅឃុំមានជ័យ ស្រុកឈូក ដែលមានអ្នកចូលរួមសរុប ៤៨នាក់ (ស្រី ៣៣នាក់)។ កសិករនាំមុខឈ្មោះ សុខ សារ៉ាន បានចូលរួមកន្លងមកក្នុងកម្មវិធីរៀនសូត្រ និងចែករំលែកចំណេះដឹងរវាងកសិករជោគជ័យអំពីផលិតកម្មបន្លែ ពីសហគមន៍កសិកម្មមាន់ស្រែអូរផុត នៅខេត្តតាកែវ ដែលគាំទ្រដោយកម្មវិធី ASPIRE-AT ។
ជាលទ្ធផលសម្រេចបាន៖
សកម្មភាព និងលទ្ធផលនៃកម្មវិធីខាងនេះ ផ្តោតទៅលើ៖
១- ការជ្រើសរើសពូជ
២- ការរៀបចំទ្រុង
៣- ចំណី
៤- វ៉ាក់សាំង
៥- ការគ្រប់គ្រង ថែទាំ
៦- បច្ចេកទេសភ្ញាស់ពងមាន់ដោយប្រើប្រាស់ទូរភ្ញាស់។





