Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ នឹម ឯក នៅសហគមន៍កសិកម្មខ្ពបអាទាវ នៅភូមិបឹងកណ្ដាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្ដាល

កម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ នឹម ឯក នៅសហគមន៍កសិកម្មខ្ពបអាទាវ នៅភូមិបឹងកណ្ដាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្ដាល

 

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ នឹម ឯក នៅសហគមន៍កសិកម្មខ្ពបអាទាវ នៅភូមិបឹងកណ្ដាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ដែលមានអ្នកចូលរួមសរុប ៣៨នាក់ (ស្រី ២៣នាក់)។ កសិករនាំមុខឈ្មោះ នឹម ឯក បានចូលរួមកន្លងមកក្នុងកម្មវិធីរៀនសូត្រ និងចែករំលែកចំណេះដឹងរវាងកសិករជោគជ័យអំពីផលិតកម្មបន្លែ ពីសហគមន៍កសិកម្មតាសីសាមគ្គី នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលគាំទ្រដោយកម្មវិធី ASPIRE-AT ។

ជាលទ្ធផលសម្រេចបាន៖

–  បានធ្វើបទបង្ហាញអំពីប្រវត្តិនៃដំណើរការរបស់សហគមន៍កសិកម្មតាសីសាមគ្គី ចាប់តាំងពីកកើតរហូតដល់ពេលបច្ចុប្បន្ន ដែលដឹកនាំដោយលោក ណុប នុន រហូតបានជោគជ័យដល់សព្វថ្ងៃនេះ

–  បានអនុវត្តផ្ទាល់លើបច្ចេកទេសផលិតជី EM ថ្នាំបណ្ដេញសត្វល្អិតផ្សំពីរុក្ខជាតិ ជីបំប៉នដំណាំ ការផលិតជីកំប៉ុស្ដិ៍គោក និងការសាបកូនបន្លែក្នុងត្រេ ដើម្បីរួមចំណែកកាត់បន្ថយថ្លៃដើមផលិតបន្លែ ដែលធ្លាប់បានអនុវត្តតាមទម្លាប់កន្លងមក

–  ជាមួយគ្នានេះក្រុមការងារ និងកសិករនាំមុខក៏បានលើកឡើងអំពីឱកាសចាប់យកទីផ្សារតាមរយៈការផលិត កសិផលប្រកបដោយគុណភាព សុវត្ថិភាព ស្របតាមតម្រូវការទីផ្សារ ជូនដល់សមាជិកដែលបានចូលរួម ដើម្បីជំរុញការផលិតឱ្យបានសម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជាក្នុងតំបន់ផងដែរ។

 

 

Leave a Reply

Your email address will not be published.