មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ផលិតកម្មបន្លែនៅភូមិព្រៃព្រាល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ
កម្មវិធី ASPIRE-AT ខេត្តតាកែវ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានសម្របសម្រួលរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ផលិតកម្មបន្លែនៅភូមិព្រៃព្រាល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។ មហាសន្និបាទនេះស្ថិតក្រោមអធិបតីភាពលោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងលោក សាន់ គឿន មេឃុំត្រពាំងធំខាងត្បូង ដែលមានការចូលរួមពីប៉ុស្តិ៍រដ្ឋបាលឃុំ មន្ត្រីកសិកម្មឃុំ និងលោក លោកស្រី មេភូមិ អនុភូមិ សមាជិកភូមិ ក្រុមកសិករផលិតបន្លែ សរុបអ្នកចូលរួម ៨០នាក់ (ស្រី ២៦នាក់)។
លទ្ធផលសម្រេចបាន៖
– ក្រុមប្រឹក្សាភិបាល ០៥នាក់ (ស្រី ០២នាក់)
– គណៈកម្មាធិការត្រួតពិនិត្យ ០៣នាក់
– ឈ្មោះសហគមន៍កសិកម្ម “សាមគ្គីបន្លែត្រពាំងខាងត្បូង”
– អាសយដ្ឋាន៖ ភូមិព្រៃព្រាល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ
– ភាគហ៊ុន ២៥ ០០០រៀល
– សមាជិកភាព ៥០០០រៀល/អាណត្តិ
– កម្មវត្ថុមុខរបរ៖ ផលិតកម្មបន្លែ ទីផ្សារកសិផល ផ្គត់ផ្គង់ធាតុចូលកសិកម្ម សេវាផ្តល់បច្ចេកទេសដាំដុះបន្លែ និងសាងសង់ផ្ទះសំណាញ់
+ ការបែងចែកប្រាក់ភាគលាភ៖
– មូលនិធិមប្រុង ២០%
– មូលនិធិបណ្តុះបណ្តាល ៣%
– លើកទឹកចិត្តសមាជិក ២%
– មូលនិធិអភិវឌ្ឍន៍សហគមន៍ ៣%
– មូលនិធិរក្សាទុក ២%
– លើកទឹកចិត្តថ្នាក់ដឹកនាំ ៥%
– ភាគលាភសមាជិក ៦៥% ។






