Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សហគមន៍កសិកម្មសិរីរបស់មង្គល នៅសាលាឃុំរបស់មង្គល ស្រុកមោងឬស្សី និងបានទៅសិក្សា វាយតម្លៃ និងជ្រើសរើសសហគមន៍កសិកម្ម ដែលមានសក្តានុពល នៅឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង

សហគមន៍កសិកម្មសិរីរបស់មង្គល នៅសាលាឃុំរបស់មង្គល ស្រុកមោងឬស្សី និងបានទៅសិក្សា វាយតម្លៃ និងជ្រើសរើសសហគមន៍កសិកម្ម ដែលមានសក្តានុពល នៅឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង

 

កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានជួបសហគមន៍កសិកម្មសិរីរបស់មង្គល នៅសាលាឃុំរបស់មង្គល ស្រុកមោងឬស្សី និងបានទៅសិក្សា វាយតម្លៃ និងជ្រើសរើសសហគមន៍កសិកម្ម ដែលមានសក្តានុពល នៅឃុំបាសាក់ ស្រុករុក្ខគិរី លើខ្សែច្រវាក់តម្លៃមាន់ស្រែ និងដាំណាំម្នាស់ ដោយមានអ្នកចូលរួមសរុប ១០នាក់ (ស្រី ០៤នាក់) រួមទាំងប្រធានការិយាល័យកសិកម្មស្រុករុក្ខគីរី  មេឃុំ/សមាជិក្រុមប្រឹក្សាឃុំ និងមន្រ្តីកសិកម្មឃុំបាសាក់។

ជាលទ្ធផលសម្រេចបានមានដូចជា៖ (១)វិញ្ញាបនបត្រ ត្រាឈ្មោះសហគមន៍កសិកម្ម ត្រាឈ្មោះប្រធានសហគមន៍ និងសៀវភៅសហគមន៍ត្រូវបានប្រគល់ជូនលោកមេឃុំ និងប្រធានសហគមន៍ និង (២)ខ្សែច្រវាក់តម្លៃមាន់ស្រែ និងដំណាំម្នាស់ នៅឃុំបាសាក់ ស្រុករុក្ខគិរី ដែលមានសក្តានុពលត្រូវបានជ្រើសរើសសម្រាប់គាំទ្រនៅឆ្នាំ២០២៥ នេះ និងបានផ្សព្វផ្សាយសង្ខេបអំពីសាវតាកម្មវិធី ASPIRE-AT ជូនអ្នកចូលរូមផងដែរ។

 

 

Leave a Reply

Your email address will not be published.