Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល ជាមួយក្រុមហ៊ុនត្រូភីខេម ហ៊្វ្រូត អេន វេជីថេប៊ល ឯ.ក

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល ជាមួយក្រុមហ៊ុនត្រូភីខេម ហ៊្វ្រូត អេន វេជីថេប៊ល ឯ.ក

 

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————-

ក្រុមការងារមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តកណ្ដាល បានសម្របសម្រួលរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល ជាមួយក្រុមហ៊ុនត្រូភីខេម ហ៊្វ្រូត អេន វេជីថេប៊ល ឯ.ក ស្ដីពីកិច្ចសហប្រតិបត្តិការពង្រីកផលិតកម្ម លើកកម្ពស់គុណភាព និងសុវត្ថិភាពបន្លែ និងផ្លែឈើ ក្នុងខេត្តកណ្ដាល។

 

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល និងលោក ឡោ ងី នាយកប្រតិបត្តិក្រុមហ៊ុនត្រូភីខេម ហ៊្វ្រូត អេន វេជីថេប៊ល ឯ.ក និងមានការចូលរួមពីលោកប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត ប្រធាន-អនុប្រធានការិយាល័យនៃមន្ទីរកសិកម្មខេត្ត ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត មន្ត្រីនៃមជ្ឈមណ្ឌលប្រមូលផ្ដុំ ត្រួតពិនិត្យ និងចែកចាយបន្លែសុវត្ថិភាព ក្រុមការងាររបស់ក្រុមហ៊ុន ដែលមានអ្នកចូលរួមសរុប ២៥នាក់ (ស្រី ៦នាក់)។

 

ពិធីខាងលើនេះ រៀបចំឡើងក្នុងគោលបំណងពង្រីកផលិតកម្ម ពង្រឹងគុណភាព និងផលិតផលសុវត្ថិភាព រួមនឹងការជំរុញប្រមូលទិញកសិផលតាមសហគមន៍កសិកម្ម ភ្ជាប់ទៅនឹងទីផ្សារ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាផលិតកម្មទំនើប និងពិនិត្យសារធាតុពុលនៅមជ្ឈមណ្ឌលប្រមូលផ្ដុំ ត្រួតពិនិត្យ និងចែកចាយបន្លែសុវត្ថិភាពមុននឹងចេញលក់នៅលើទីផ្សារ។

 

 

Leave a Reply

Your email address will not be published.