March 6, 2025
វគ្គបណ្តុះបណ្តាល ស្តីពី “ការរៀបចំឯកសារ និងដំណើរការនៃការវាយតម្លៃឥណទាន”
ដើម្បីបង្កើនការយល់ដឹងអំពីការកំណត់ និងការជ្រើសអតិថិជនគោលដៅ ដែលមានលក្ខណៈសម្បត្តិសមស្របនឹងគោលការណ៍ និងលក្ខខណ្ឌតម្រូវ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) បានសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ការរៀបចំឯកសារ និងដំណើរការនៃការវាយតម្លៃឥណទាន” កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំនៃធនាគារ ARDB ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT និង ឯកឧត្តម ចាន់ សីហា អគ្គនាយករង នៃធនាគារ ARDB ហើយត្រូវបានចូលរួមដោយមន្ត្រីលេខាធិការដ្ឋានកម្មវិធី ASPIRE-AT ទីប្រឹក្សាសម្របសម្រួលថា្នក់ខេត្ត និងមន្រ្តីធនាគារ ARDB សរុបចំនួន ៥០នាក់ (ស្រី ១០នាក់)។









