Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំឯកសារ និងដំណើរការនៃការវាយតម្លៃឥណទាន”

វគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំឯកសារ និងដំណើរការនៃការវាយតម្លៃឥណទាន”

 

ដើម្បីលើកកម្ពស់ការយល់ដឹង អំពីការកំណត់ និងការជ្រើសអតិថិជនគោលដៅ ដែលមានលក្ខណៈសម្បត្តិសមស្រប ឆ្លើយតបទៅនឹងគោលការណ៍ និងលក្ខខណ្ឌតម្រូវរបស់ធនាគារសហគ្រាសធនតូច និងមធ្យម (SME Bank) ក្នុងការផ្តល់ឥណទានកម្មវិធី ASPIRE-AT បានសហការជាមួយធនាគារ SME រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំឯកសារ និងដំណើរការនៃការវាយតម្លៃឥណទាន” កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅការិយាល័យកណ្តាលធនាគារសហគ្រាសធនតូច និងមធ្យម SME Bank ។

 

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមការដឹកនាំដោយ លោក ស៊ន វិចិត្រ ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិនៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានក្រុមគាំទ្រលេខាធិការដ្ឋានកម្មវិធី ASPIRE-AT លោក អឿ វិបុល នាយកប្រតិបត្តិឥណទាន លោក សុខ សុវណ្ណពិសិដ្ឋ នាយកគ្រប់គ្រងវិភាគឥណទាន នៃធនាគារ SME និងត្រូវបានចូលរួមដោយក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE-AT ទីប្រឹក្សាសម្របសម្រួលថា្នក់ខេត្ត និងមន្រ្តីនៃធនាគារ SME សរុប ៣៥នាក់ (ស្រី ២នាក់)។

 

 

Leave a Reply

Your email address will not be published.