Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សហគមន៍កសិកម្មបន្លែចម្រុះឃុំព្រែកអំបិល នៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល

សហគមន៍កសិកម្មបន្លែចម្រុះឃុំព្រែកអំបិល នៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល

 

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————-

ក្រុមការងារមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តកណ្ដាល បានទៅកាន់សហគមន៍កសិកម្មបន្លែចម្រុះឃុំព្រែកអំបិល នៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ដោយជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដើម្បីធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ និងពិនិត្យមើលដំណើរការផលិត និងប្រមូលផលបន្លែរបស់សមាជិកសហគមន៍។

ជាលទ្ធផល៖

–  ពិភាក្សា និងប្រមូលព័ត៌មានអំពីដំណើរសហគមន៍កសិកម្មដែលបានអនុវត្តក្នុងឆ្នាំ ២០២៤

–  ពិភាក្សាលើការជំរុញដំណើរការមុខរបរ/អាជីវកម្មសហគមន៍កសិកម្មក្នុងឆ្នាំ ២០២៥

–  ពិនិត្យ និងផ្ទៀងផ្ទាត់បណ្ណ័សមធម៌ (បណ្ណ័ក្រីក្រ) សម្រាប់សមាជិកសហគមន៍ចំនួន ៦រូប (ស្រី ៣នាក់) ក្នុងសហគមន៍

–  ចុះមើលការប្រមូលផលខ្ទឹមស្លឹក និងការជ្រើសរើសខ្ទឹមស្លឹកទុកពូជធ្វើវគ្គបន្ទាប់ ដែលសព្វថ្ងៃនេះ ខ្ទឹមស្លឹកមានតម្លៃ ៣៥០០៛/គ.ក លក់នៅចម្ការដែលឈ្មួញចុះដកផ្ទាល់ និងមានតម្លៃលើសនេះសម្រាប់ខ្ទឹមដែលម្ចាស់ចម្ការរៀបចំសម្អាត និងវេចខ្ចប់បានរួចរាល់។ ទិន្នផលលក់ប្រចាំថ្ងៃចន្លោះពី ៨០០គ.ក/ថ្ងៃ ទៅ ១០០០គ.ក/ថ្ងៃ

–  ពិនិត្យមើលលើដំណើរការផលិតកម្មបន្លែរបស់សមាជិកសហគមន៍។

 

Leave a Reply

Your email address will not be published.