February 25, 2025
ការជួបពិភាក្សាជាមួយសហគមន៍កសិកម្មសំភ្លីអង្គររង្សី ស្ថិតនៅភូមិគរ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត និងសហគមន៍កសិកម្មរនាមសាមគ្គី នៅឃុំរនាម ស្រុកទ្រាំង
កម្មវិធី ASPIRE-AT ខេត្តតាកែវ៖
——————-
ក្រុមការងារនៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានទៅជួបពិភាក្សាជាមួយសហគមន៍កសិកម្មសំភ្លីអង្គររង្សី ស្ថិតនៅភូមិគរ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ដើម្បីពិភាក្សា និងផ្ដល់ព័ត៌មានអំពីលក្ខខណ្ឌតម្រូវរបស់ធនាគារ ARDB ក្នុងការទទួលបានកម្ចីជាលក្ខណៈសហគមន៍កសិកម្ម និងជាលក្ខណៈសមាជិកសហគមន៍កសិកម្មចំនួន ៤នាក់ ក្នុងសហគមន៍កសិកម្មរនាមសាមគ្គី នៅឃុំរនាម ស្រុកទ្រាំង។ ជាលទ្ធផល ខាងធនាគារស្នើឱ្យសហគមន៍កសិកម្មត្រៀមឯកសារដែលបានចុះបញ្ជីសហគមន៍ កំណត់ហេតុផ្សេងៗ ទ្រព្យធានា និងផែនការអាជីវកម្ម ដោយទ្បែកចំពោះកម្ចីជាលក្ខណៈសមាជិកសហគមន៍កសិកម្មក៏ត្រូវត្រៀមទ្រព្យបញ្ចាំ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងផែនការអាជីវកម្មឱ្យបានច្បាស់ផងដែរ។



