Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ជ្រៃលាស់ នៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល

ការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ជ្រៃលាស់ នៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល

 

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————-

ក្រុមការងារនៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT និងមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តកណ្ដាល បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ជ្រៃលាស់ នៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ដើម្បីពិភាក្សា និងជម្រាបអំពីគោលបំណង/លក្ខខណ្ឌតម្រូវរបស់ធនាគារ ARDB ក្នុងការទទួលបានកម្ចី និងមានការគាំទ្រសម្របសម្រួលពីកម្មវិធី ASPIRE-AT ផងដែរ។ ការពិភាក្សាលើកម្ចីនាពេលនោះគឺផ្តោតលើកម្ចីឯកត្តជន របស់សមាជិកសហគមន៍កសិកម្មដែលមានបំណងចង់ពង្រីកអាជីវកម្មមាន់ស្រែរបស់ខ្លួន ដែលអញ្ជើញមកពីភូមិតាជៃ ត្រពាំងវាល ពពែ ត្បូងវត្ត និងភូមិស្រែតាមែង ក្នុងឃុំជ្រៃលាស់។

 

ជាលទ្ធផល តំណាងធនាគារ ARDB បានលើកឡើងអំពីលក្ខណៈមួយចំនួន មានដូចជា ទំហំទឹកប្រាក់ដែលត្រូវខ្ចី គឺត្រូវស្របជាមួយអាជីវកម្ម របស់សមាជិក ឬអ្នកត្រូវខ្ចីមានប្រវត្តិល្អក្នុងការសងត្រឡប់ ប្រាក់កម្ចីមិនមែនជាប្រាក់យកមកប្រើក្រៅគោលដៅកសិកម្ម និងអ្នកខ្ចីត្រូវមានទ្រព្យជាអំណាងជាដើម។

ក្រោយការពិភាក្សា តំណាងធនាគារ ARDB និងក្រុមការងារបានចុះពិនិត្យជាក់ស្ដែងលើអាជីវកម្មមាន់ស្រែរបស់សមាជិកម្នាក់ៗ ដើម្បីធ្វើការវាយតម្លៃបឋម ជាមុនសិន។

 

 

Leave a Reply

Your email address will not be published.