February 17, 2025
ប្រជុំជាមួយអាជ្ញាធរភូមិ និងក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មពន្លឺសាមគ្គីកសិករ ខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានប្រជុំជាមួយអាជ្ញាធរភូមិ និងក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មពន្លឺសាមគ្គីកសិករ នៅភូមិអុរកន្ធាងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ចំនួន ១៣នាក់ (ស្រី ៤នាក់) ដើម្បីវាយតម្លៃលក្ខណៈសម្បត្តិសហគមន៍កសិកម្មដែលអនុវត្តលើផលិតកម្មមាន់ស្រែ ដើម្បីទទួលបានការគាំទ្រពីកម្មវិធី ASPIRE-AT ឆ្នាំ២០២៥។
សហគមន៍កសិកម្មមានសមាជិកសរុបចំនួន ១១៦គ្រួសារ (ស្រ្តីជាមេគ្រួសារ ៥០គ្រួសារ) និងមានទុនសរុបប្រមាណ ១០០លានរៀល។



