February 10, 2025
កិច្ចប្រជុំផ្សព្វផ្សាយ និងជម្រុញការងាររបស់សហគមន៍កសិកម្មស្វាយចន្ទីកំពាន់ នៅសាលាឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងជម្រុញការងាររបស់សហគមន៍កសិកម្មស្វាយចន្ទីកំពាន់ នៅសាលាឃុំកំពាន់ ស្រុកមេមត់ ដែលមានអ្នកចូលរួមសរុប ៩នាក់ (ស្រី ១នាក់)។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ
១-បានផ្សព្វផ្សាយបន្ថែមអំពីកម្មវិធី ASPIRE-AT និងអត្ថប្រយោជន៍ នៃការចូលរួមអនុវត្តកម្មវិធី
២-បានបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តកន្លងមក
៣-បានពិភាក្សា និងផ្តល់អនុសាសន៍ផ្សេងៗ ពីអ្នកចូលរួមដើម្បីជម្រុញ និងកៀរគរការចូលរួមជាសមាជិកសហគមន៍កសិកម្ម និង
៤-បានផ្តល់ពាក្យសុំចូលរួមជាសមាជិកសម្រាប់អ្នកចូលរួមថ្មី ជូនដល់ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម។


