ការប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍កសិកម្ម សៀវភៅឯកសារចងក្រងសហគមន៍កសិកម្ម ត្រាសហគមន៍ និងត្រាឈ្មោះប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ជូនដល់សហគមន៍កសិកម្មចំនួន ០៣
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានទៅកាន់សាលាឃុំទឹកវិល ស្រុកស្អាង ដើម្បីប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍កសិកម្ម សៀវភៅឯកសារចងក្រងសហគមន៍កសិកម្ម ត្រាសហគមន៍ និងត្រាឈ្មោះប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ជូនដល់សហគមន៍កសិកម្មចំនួន ០៣ ដែលមានអ្នកចូលរួមសរុប ២១នាក់ (ស្រី ០៨នាក់)។
ជាលទ្ធផល៖
– បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់ជាផ្លូវការ សៀវភៅឯកសារចងក្រងសហគមន៍កសិកម្ម ត្រាសហគមន៍ និងត្រាឈ្មោះប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ ជូនដល់សហគមន៍កសិកម្មបន្លែសុវត្ថិភាពក្រាំងយ៉ូវ សហគមន៍កសិកម្មបន្លែបៃតងចម្រុះឃុំទឹកវិល និងសហគមន៍កសិកម្មបន្លែចម្រុះភូមិកោះថ្មី ដោយក្នុង ១ សហគមន៍កសិកម្មទទួលបានមួយមុខៗស្មើៗគ្នា
– បានប្រគល់សៀវភៅឯកសារចងក្រងសហគមន៍កសិកម្មទាំង៣ ជូនដល់តំណាងឃុំទាំង៣ គឺឃុំទឹកវិល ឃុំខ្ពប និងឃុំក្រាំងយ៉ូវ នៃស្រុកស្អាង មួយឃុំ ទទួលបាន ១ ច្បាប់ទុកជាឯកសារ
– បានប្រគល់សៀវភៅឯកសារចងក្រងសហគមន៍កសិកម្មទាំង៣ ជូនដល់ថ្នាក់ដឹកនាំស្រុកស្អាង ចំនួន ៣ ច្បាប់ទុកជាឯកសារ។












