February 6, 2025
ការប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍កសិកម្ម សៀវភៅសហគមន៍កសិកម្ម ត្រាសហគមន៍កសិកម្ម និងត្រាឈ្មោះប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ជូនដល់សហគមន៍កសិកម្មពោធិ៍បានកសិកម្មជោគជ័យ និងសហគមន៍កសិកម្មបន្លែបៃតងចម្រុះកោះធំ(ខ)
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានទៅកាន់សាលាឃុំកោះធំ(ខ) ក្នុងស្រុកកោះធំ ដើម្បីប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍កសិកម្ម សៀវភៅសហគមន៍កសិកម្ម ត្រាសហគមន៍កសិកម្ម និងត្រាឈ្មោះប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ជូនដល់សហគមន៍កសិកម្មពោធិ៍បានកសិកម្មជោគជ័យ និងសហគមន៍កសិកម្មបន្លែបៃតងចម្រុះកោះធំ(ខ) ដែលមានអ្នកចូលរួមសរុប ២៨នាក់ (ស្រី ០៤នាក់)។



