February 5, 2025
ការជួបប្រជុំជាមួយសហគមន៍កសិកម្មមាន់ស្រែធម្មជាតិ នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ
កម្មវិធី ASPIRE-AT ខេត្តតាកែវ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានជួបប្រជុំជាមួយសហគមន៍កសិកម្ម ដើម្បីជំរុញការកៀងគរសមាជិកសហគមន៍បន្ថែម និងប្រគល់វិញ្ញាបនបត្រចុះបញ្ជីទទួលស្គាល់សហគមន៍កសិកម្ម ស្លាកឈ្មោះសហគមន៍ សៀវភៅលក្ខន្តិកៈសហគមន៍កសិកម្ម សៀវភៅច្បាប់សហគមន៍កសិកម្ម និងត្រាសហគមន៍កសិកម្ម ជូនដល់សហគមន៍កសិកម្មមាន់ស្រែធម្មជាតិ នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ៩នាក់ (ស្រី ០១នាក់)។


