Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំពិភាក្សាថ្នាក់ដឹកនាំសហគមន៍កសិកម្ម នៅឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង

ការជួបប្រជុំពិភាក្សាថ្នាក់ដឹកនាំសហគមន៍កសិកម្ម នៅឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង

 

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————-

ក្រុមការងារមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តកណ្ដាល បានជួបប្រជុំពិភាក្សាថ្នាក់ដឹកនាំសហគមន៍កសិកម្ម នៅឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ដែលមានអ្នកចូលរួមសរុបចំនួន ១០នាក់ (ស្រី ០២នាក់)។

 

ការជួបប្រជុំនេះមានគោលបំណង៖

-ពិនិត្យ និងប្រមូលព័ត៌មានអំពីសហគមន៍កសិកម្មដែលបានអនុវត្តកន្លងមកក្នុងឆ្នាំ ២០២៤

-ពិភាក្សាលើការជំរុញដំណើរការមុខរបរ/អាជីវកម្មសហគមន៍កសិកម្មក្នុងឆ្នាំ ២០២៥

-ពិភាក្សាលើការគាំទ្រ និងតម្រូវការរបស់សហគមន៍កសិកម្ម និងសមាជិក សម្រាប់គាំទ្រដល់ដំណើរការរបស់សហគមន៍កសិកម្ម

-ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យសហគមន៍កសិកម្ម។

 

ជាលទ្ធផល៖

ថ្នាក់ដឹកនាំសហគមន៍កសិកម្មបានធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាព និងបញ្ហប្រឈមនានា អំឡុងពេលដំណើរការក្នុងឆ្នាំ ២០២៤ កន្លងមក

បានធ្វើការផ្សព្វផ្សាយអំពីទស្សនទានរបស់កម្មវិធី ASPIRE-AT និងគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកសិកម្ម តាមរយៈការចងក្រងបង្កើតសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប

ពន្យល់អំពីអត្ថប្រយោជន៍នៃឥណទានដែលបានការប្រាក់ទាបសម្រាប់វិស័យកសិកម្ម ពីធនាគារដៃគូរបស់កម្មវិធី ASPIRE-AT និងបង្ហាញអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការខ្ចីប្រាក់មកប្រើមិនចំគោលដៅរបស់កម្មវិធីផងដែរ

ជំរុញឲ្យមានការពិភាក្សាព្រមព្រៀងក្នុងកម្រិតថ្នាក់សហគមន៍កសិកម្មជាមួយសមាជិកលើការកំណត់មុខរបរ/អាជីវកម្មប្រចាំឆ្នាំ និងការរៀបចំផែនការអាជីវកម្មឆ្នាំ ២០២៥

ពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវចំនួនសមាជិក របស់សហគមន៍កសិកម្ម ត្រូវគ្នានឹងឈ្មោះដែលមានក្នុងប្រព័ន្ធ MIS ផងដែរ។

 

 

Leave a Reply

Your email address will not be published.