Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្ម របស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដើម្បីគាំទ្រការអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)

កិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្ម របស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដើម្បីគាំទ្រការអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)

 

នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥
ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានអញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល បេសកកម្ម របស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដើម្បីគាំទ្រការអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) សណ្ឋាគារ ភ្នំពេញ រាជធានីភ្នំពេញ ។

កិច្ចប្រជុំដែលត្រូវបានសហការដឹកនាំដោយលោក Frew Behabtu នាយក IFAD ប្រចាំកម្ពុជា លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃសហគមន៍អ៊ឺរ៉ុប (EU) លោក Francesco Consiglio មន្ត្រីធនាគារវិនិយោគអឺរ៉ុប (EIB) និង​ លោក​ មាស សំអាន អគ្គនាយករងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះត្រូវបានចូលរួមដោយ៖
-ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)
-ក្រុមបេសកកម្មរបស់ IFAD
-មន្ត្រីសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា (EUD)
-មន្ត្រីធនាគារវិនិយោគអឺរ៉ុប (EIB)
-មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
-មន្ត្រីធនាគារ SME និង ARDB
-ថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានកសិកម្ម
-ថ្នាក់ដឹកនាំ មន្ត្រី និងទីប្រឹក្សា នៃមន្ទីរកសិកម្មខេត្តគោលដៅទាំង២១ រួមទាំងមន្រ្តី នៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT សរុបចំនួន ៩០ នាក់ (ក្នុងនោះ មានស្ត្រី ១៨ នាក់) ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីបកស្រាយបង្ហាញ និងពិភាក្សាអំពីលទ្ធផល ដែលក្រុមបេសកម្ម IFAD រួមនឹង EU និង EIB បានពិនិត្យ និងរកឃើញ រួមទាំងបញ្ហាប្រឈម និងកិច្ចការដែលត្រូវអនុវត្តនៅពេលខាងមុខ។

 

 

Leave a Reply

Your email address will not be published.