January 10, 2025
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ និង ឯកឧត្តម ឃឹម ហ្វីណង់ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការចាត់ចែងឱ្យមាននាយកប្រតិបត្តិសហគមន៍កសិកម្មទំនើប
នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំលេខាធិការដ្ឋានកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងផលិតផលកសិកម្ម (ASPIRE-AT) ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឋានៈជាអ្នកសម្របសម្រួលគម្រោងអភិវឌ្ឍន៍ និង ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឋានៈជាអ្នកសម្របសម្រួលបង្កើត និងគាំទ្រសហគមន៍កសិកម្មទំនើប បានរួមគ្នាដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការចាត់ចែងឱ្យមាននាយកប្រតិបត្តិសម្រាប់សហគមន៍កសិកម្មទំនើប។
កិច្ចប្រជុំនោះមានអ្នកចូលរួមសរុប ១៧ នាក់ (ស្រី ៣នាក់) ដែលជាថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលេខាធិការដ្ឋានកម្មវិធី ASPIRE-AT ។