Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម​ ស្ដីពីការផ្គត់ផ្គង់បន្លែសុវត្ថិភាព រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុន

ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម​ ស្ដីពីការផ្គត់ផ្គង់បន្លែសុវត្ថិភាព រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុន

កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖


 

នៅថ្ងៃទី១០ ខែ​មករា​ ឆ្នាំ​២០២៥​ មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម​ ស្ដីពីការផ្គត់ផ្គង់បន្លែសុវត្ថិភាព រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុន ក្រោមអធិបតីភាពលោក ប៉ាង វណ្ណាសេដ្ឋ ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការចូលរួមដោយ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្ត ​តំណាងសហគមន៍កសិកម្ម តំណាងក្រុមហ៊ុន និងសមាជិកសហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុប ៣១នាក់ ​(ស្រី ០៧នាក់)។

 

ជាលទ្ធផល មានសហគមន៍កសិកម្មចំនួន ២ ដែល​បានចុះកិច្ចសន្យាលក់ផលិតផលកសិកម្មអោយក្រុមហ៊ុនចំនួន ២ ដែលមានចំនួន ៣ កិច្ចសន្យា៖

១.កិច្ចសន្យារវាងសហគមន៍កសិកម្មបន្លែបៃតងពង្រកងវ៉ា និងក្រុមហ៊ុន គ្រឹះស្នា មេនេចមេន ឯ.ក ផ្គត់ផ្គង់បន្លែសុវត្ថិភាព ខ្ទឹមក្រហម បរិមាណ ១២ ទៅ ១៨តោន ដែលមានកសិករចូលរួមផលិតចំនួន ០៥នាក់

២.កិច្ចសន្យារវាងសហគមន៍កសិកម្មបន្លែបៃតងពង្រកងវ៉ា និងក្រុមហ៊ុន CSDS ផ្គត់ផ្គង់បន្លែសុវត្ថិភាពខ្ទឹមបារាំងស និងមើមយេន បរិមាណ ៣,៤តោន ក្នុងក្របខ័ណ្ឌ​កម្មវិធី​ ASPIRE-AT

៣.កិច្ចសន្យារវាងសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ និងក្រុមហ៊ុន CSDS ផ្គត់ផ្គង់ផ្លែឪឡឹកលឿង និងត្រសក់ផ្អែម បរិមាណ ១០០,៨តោន ដែលមានកសិករចូលរួមផលិតចំនួន ១៩៥នាក់ ក្នុងក្របខ័ណ្ឌកម្មវិធី ASPIRE-AT

 

ពិធី​នេះប្រព្រឹត្ត​ទៅ​នៅសាលប្រជុំមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្តបន្ទាយមានជ័យ។

 

 

Leave a Reply

Your email address will not be published.