Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT និងគម្រោង PEARL បានអញ្ជើញជាប្រធានគណៈអធិបតីក្នុងវេទិការបស់អ្នកពាក់ព័ន្ធចម្រុះ ឬ តួអង្គនៃខ្សែច្រវាក់តម្លៃកសិកម្ម នៅខេត្តភាគខាងជើងបឹងទន្លេសាប រួមមានខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT និងគម្រោង PEARL បានអញ្ជើញជាប្រធានគណៈអធិបតីក្នុងវេទិការបស់អ្នកពាក់ព័ន្ធចម្រុះ ឬ តួអង្គនៃខ្សែច្រវាក់តម្លៃកសិកម្ម នៅខេត្តភាគខាងជើងបឹងទន្លេសាប រួមមានខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឋានៈជាជានាយកកម្មវិធី “ គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ” និងនាយកគម្រោង “ ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់ នៅខាងជើងបឹងទន្លេសាប (PEARL) ” បានដឹកនាំក្រុមការងារ រៀបចំ និងដំណើរការ ហើយធ្វើជាប្រធានគណៈអធិបតីនៃវេទិការបស់អ្នកពាក់ព័ន្ធចម្រុះ ឬ តួអង្គនៃខ្សែច្រវាក់តម្លៃកសិកម្ម នៅទីរួមខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៤ ដល់ ២៧ ខែធ្នូ ឆ្នាំ២០២៤ ។

វេទិកានេះមានគោលបំណងសំខាន់ដើម្បីផ្តល់ឱកាសជូនគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃកសិកម្ម ដែលរួមមានកសិករ អ្នកដឹកនាំសហគមន៍កសិកម្ម អ្នកដឹកនាំសហគមន៍ព្រៃឈើ អ្នកដឹកនាំសហគមន៍តំបន់ការពារធម្មជាតិ អ្នកប្រមូលទិញ អ្នកកែច្នៃ អ្នកនាំចេញផលិតផលកសិកម្ម និងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុ ឲ្យបានយល់គ្នាកាន់តែច្បាស់ ពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗ និងចែករំលែកមេរៀន និងបទពិសោធន៍ល្អៗ ដើម្បីទទួលបានផលប្រយោជន៍ដោយសមធម៌ និងឆ្លើយតបបានល្អនឹងតម្រូវការរបស់ទីផ្សារ ទន្ទឹមគ្នានឹងការថែរក្សាធនធានធម្មជាតិកសិកម្មឱ្យបានគង់វង្ស ។

នៅក្នុងវេទិកានោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកអំពីកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងយុទ្ធសាស្ត្រ ការយកចិត្តទុកដាក់ និងយន្តការផ្សេងៗរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

 

 

 

 

Leave a Reply

Your email address will not be published.