December 27, 2024
កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មព្រែកមាសខាំភោគរុងរឿង
កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖
——————-
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មព្រែកមាសខាំភោគរុងរឿង ដើម្បីជម្រុញការងារសហគមន៍កសិកម្ម កៀរគរសមាជិកបន្ថែម និងដោះស្រាយបញ្ហាមួយចំនួនរបស់សហគមន៍កសិកម្ម នៅភូមិខាំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង ដែលមានអ្នកចូលរួម ៦៩នាក់។