Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
លោក ស៊ន វិចិត្រ ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ  អញ្ជើញជាប្រធានគណៈអធិបតី ក្នុងពិធីបើកវេទិការបស់តួរអង្គនៃខ្សែច្រវាក់តម្លៃម្រេច និងពោត ដើម្បីកសាងបណ្តាញកសិធុរកិច្ច នៅសណ្ឋាគារ និងភោជនីយដ្ឋានភ្នំប្រុស ខេត្តកំពង់ចាម

លោក ស៊ន វិចិត្រ ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ  អញ្ជើញជាប្រធានគណៈអធិបតី ក្នុងពិធីបើកវេទិការបស់តួរអង្គនៃខ្សែច្រវាក់តម្លៃម្រេច និងពោត ដើម្បីកសាងបណ្តាញកសិធុរកិច្ច នៅសណ្ឋាគារ និងភោជនីយដ្ឋានភ្នំប្រុស ខេត្តកំពង់ចាម

នៅថ្ងៃចន្ទ-អង្គារ៍ ៩-១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៤  លោក ស៊ន វិចិត្រ ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ  និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិកាដ្ឋានកម្មវិធី Aspire-AT បានអញ្ជើញជាប្រធានគណៈអធិបតីក្នុងពិធីបើកវេទិការបស់តួអង្គនៃខ្សែច្រវាក់តម្លៃម្រេច និងពោត នៅសណ្ឋាគារ និងភោជនីយដ្ឋានភ្នំប្រុស ខេត្តកំពង់ចាម។

វេទិកានេះត្រូវបានអញ្ជើញចូលរួមដោយសិក្ខាកាម ៦៤ នាក់ ក្នុងនោះមានស្ត្រី ៨ នាក់ ដែលរួមមាន ៖

-មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន ៦ ខេត្ត

– មន្ត្រីអគ្គនាយកដ្ឋានកសិកម្ម

– មន្ត្រីគម្រោង CAPSAFE

– មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)

– មន្ត្រីធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank)

– តំណាងអង្កការ CIRD

– តំណាងក្រុមហ៊ុនប្រមូលទិញ ម្រេច និង ពោត (ក្រុមហ៊ុន CP, Angkor Green, Green Feed, Sela Pepper)

– តំណាងសហភាពសហគមន៍កសិកម្មគ្រឿងទេសកម្ពុជា និង តំណាងមកពីសហគមន៍កសិកម្មផលិត ម្រេច និងពោត ។

វេទិកានេះបានរួមចំណែកធ្វើឱ្យសម្រេចនូវយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ដោយបានជួយធ្វើឱ្យអ្នកចូលរួម ដែលជាអ្នកផលិត (កសិករ និងសហគមន៍កសិកម្ម) អ្នកកែច្នៃ អ្នកប្រមូលទិញ អ្នកលក់ អ្នកនាំចេញ មន្ត្រីកសិកម្ម និងធនាគារ យល់គ្នា និងយល់អំពីតម្រូវការទីផ្សារ ឬ តម្រូវការរបស់អ្នកទិញកាន់តែច្បាស់ ហើយព្យាយាមធ្វើកិច្ចការដែលជាចំណែករបស់ខ្លួនឱ្យបានកាន់តែល្អ សំដៅទទួលបានលទ្ធផល និងផលចំណេញសមស្របទាំងអស់គ្នា ។ វេទិកានេះក៏បានផ្តល់ឱកាសក្នុងការបង្កើត និងពង្រឹងបណ្តាញទំនាក់ទំនងរវាងតួអង្គសំខាន់ៗនៅក្នុងខ្សែច្រវាក់តម្លៃនៃផលិតផលកសិកម្មទាំង ២ ផងដែរ ។

 

 

 

Leave a Reply

Your email address will not be published.