Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មមាន់ស្រែ នៅភូមិគរីវន្ត សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ

មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មមាន់ស្រែ នៅភូមិគរីវន្ត សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ

កម្មវិធី ASPIRE-AT ខេត្តឧត្តរមានជ័យ៖

——————-

នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំ រៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មមាន់ស្រែ នៅភូមិគរីវន្ត សង្កាត់កូនគ្រៀល ក្រុងសំរោង ដែលមានអ្នកចូលរួមសរុប ៥៥នាក់ (ស្រី ៣៨នាក់)។

 

+ គណៈធិបតីអញ្ជើញចូលរួម៖

១-លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

២-លោក អ៊ុង គឹមឡេង ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្រុងសំរោង

៣-លោករ័ត្ន សំអាន់ ចៅសង្កាត់រងទី០២។

 

+ លទ្ធផលសម្រេចបាន៖

បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល ចំនួន ០៥នាក់ ស្រី ០៤នាក់

គណៈកម្មាធិការត្រួតពិនិត្យ ០៣នាក់/ស្រី០២នាក់

អនុម័តលើតម្លៃភាគហ៊ុន ១០ ០០០រៀល និងប្រាក់សមាជិកភាព ៥០០០រៀល

អនុម័តលើឈ្មោះ (សហគមន៍កសិកម្មសាមគ្គីអភិវឌ្ឍន៍សង្កាត់កូនក្រៀល)

អនុម័តលើមុខរបរ (ទិញលក់មាន់, ផ្គត់ផ្គង់ធាតុចូល)

អនុម័តលើទីតាំងបណ្តោះអាសន្ននៅភូមិគិរីវ័ន្ត សង្កាត់កូនក្រៀល ក្រុងសំរោង។

 

+ការងារបន្ត គឺត្រូវសម្របសម្រួលរៀបចំឯកសារសហគមន៍កសិកម្ម ដើម្បីស្នើសុំការចុះបញ្ជី។

 

 

 

Leave a Reply

Your email address will not be published.