ការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដំណាំស្វាយចន្ទី នៅភូមិទម្លាប់ ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ
កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ៖
——————-
នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដឹកនាំដោយលោក ខេង សុវណ្ណរតនា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកស្រី ព្រំ ជិន មន្រ្តីផែនការ ត្រួតពិនិត្យ និងវាយតម្លៃ បានទៅពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដំណាំស្វាយចន្ទី ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម នៅភូមិទម្លាប់ ឃុំរួសរាន់ ស្រុករវៀង ដែលមានអ្នកចូលរួមសរុប ១៣នាក់ (ស្រី ៥នាក់)។
ប្រធានបទសំខាន់ៗរួមមាន៖
-ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង
-តួនាទី និងភារកិច្ច របស់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម
-គោលការណ៍ណែនាំស្តីពីការរៀបចំមហាសន្និបាតរបស់សហគមន៍កសិកម្ម
-គំរូលិខិតផ្សេងៗ និងទម្រង់កំណត់ហេតុប្រជុំក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ របស់សហគមន៍កសិកម្ម
-យុទ្ធសាស្រ្ត ក្នុងការលក់ផលិតផលអោយបានល្អប្រសើរ។