Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វេទិកាចែករំលែកបទពិសោធន៍ជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែ របស់កសិករនាំមុខ លោកស្រី ទ្រី សុខខឿន ជូនដល់សមាជិកសហគមន៍កសិកម្មល្ងៀងមានជ័យ

វេទិកាចែករំលែកបទពិសោធន៍ជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែ របស់កសិករនាំមុខ លោកស្រី ទ្រី សុខខឿន ជូនដល់សមាជិកសហគមន៍កសិកម្មល្ងៀងមានជ័យ

កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖

——————-

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដឹកនាំដោយកញ្ញា អៀង ចន្លី មន្រ្តីការិយាល័យផលិតកម្មសត្វ និងបសុព្យាបាល បានសម្របសម្រួលវេទិកាចែករំលែកបទពិសោធន៍ជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែ របស់កសិករនាំមុខ លោកស្រី ទ្រី សុខខឿន ជូនដល់សមាជិកសហគមន៍កសិកម្មល្ងៀងមានជ័យ នៅភូមិល្វាធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុប ៣៥នាក់ (ស្រី ២៥នាក់)។

លោកស្រី ទ្រី សុខខឿន បានចែករំលែកចំណេះដឹង និងបទពិសោធន៍ ដូចជា៖

១- ការថែទាំមេបាពូជ និងកូនមាន់

២- ការផ្តល់ចំណីតាមអាយុមាន់

៣- ការធ្វើអនាម័យទ្រុងចិញ្ចឹម និងសម្ភារៈផ្សេងៗ

៤- បង្ហាញ និងអនុវត្តជាក់ស្តែងអំពីការចាក់វ៉ាក់សាំងការពារជំងឺរបស់មាន់

៥- ការផ្សំថ្នាំធម្មជាតិ សម្រាប់ការពារសុខភាពមាន់។

 

 

 

Leave a Reply

Your email address will not be published.