December 10, 2024
កិច្ចប្រជុំពង្រឹងសមត្ថភាពសហគមន៍កសិកម្មចន្លាស់ដៃជោគជ័យ នៅភូមិព្រលាន ឃុំចន្លាស់ដៃ ខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលមានលោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក សួន សីលា ទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្ត បានបើកកិច្ចប្រជុំពង្រឹងសមត្ថភាពសហគមន៍កសិកម្មចន្លាស់ដៃជោគជ័យ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម នៅភូមិព្រលាន ឃុំចន្លាស់ដៃ ដែលមានអ្នកចូលរួមសរុប ១៨នាក់ (ស្រី ១៥នាក់)។
កិច្ចប្រជុំបានផ្ដោតលើចំណុចដូចខាងក្រោម៖
-ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម
-ការរៀបចំផែនការអាជីវកម្ម និងផែនការផលិតកម្ម។