December 10, 2024
ការសម្របសម្រួលរៀបចំ ផែនការអាជីវកម្ម របស់សហគមន៍កសិកម្មពោតក្រហមទឹកផុសសាមគ្គី នៅភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដែលមានលោក កែវ ចាន់តារ៉ា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក ឆុង វ៉ៃ ប្រធានការិយាល័យកៅស៊ូ មន្រ្តី និងទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្ត បានទៅសម្របសម្រួលការរៀបចំ ផែនការអាជីវកម្ម របស់សហគមន៍កសិកម្មពោតក្រហមទឹកផុសសាមគ្គី នៅភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលមានអ្នកចូលរួមសរុប ២០នាក់ (ស្រី ០៨នាក់)។
ជាលទ្ឋផល៖
-បានរំលឹកអំពីទស្សនទានរបស់កម្មវិធី ASPIRE-AT
-បានពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងផលិតកម្មដំណាំពោតក្រហម
-បានពិភាក្សាអំពីការវិភាគសេដ្ឋកិច្ចក្នុងផលិតកម្មដំណាំពោតក្រហម (គណនាចំណូល-ចំណាយ ក្នុងទំហំផ្ទៃដី ១ហិកតា)
-បានពិភាក្សា និងបញ្ជាក់ឡើងវិញអំពីគោលគំនិត និងទស្សនទានស្តីពីសហគមន៍កសិកម្ម។