Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគមន៍កសិកម្មសារិកាកែវ (ផលិតកម្មបន្លែ) នៅក្នុងបរិវេណវត្តព្រែកក្រាញ់ ភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគមន៍កសិកម្មសារិកាកែវ (ផលិតកម្មបន្លែ) នៅក្នុងបរិវេណវត្តព្រែកក្រាញ់ ភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖

——————-

នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំដោយលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត លោក គីវ ចាន់មករា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្ត បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគមន៍កសិកម្មសារិកាកែវ (ផលិតកម្មបន្លែ) នៅក្នុងបរិវេណវត្តព្រែកក្រាញ់ ភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ដែលមានអ្នកចូលរួមសរុប ៥០នាក់ (ស្រី ១៣នាក់)។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺពង្រឹងសមត្ថភាពលើ៖

– ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម

– ការរៀបចំផែនការអាជីវកម្ម និងផែនការផលិតកម្ម

– ការចាប់យកទីផ្សារដើម្បីលក់កសិផល។

 

 

Leave a Reply

Your email address will not be published.