December 6, 2024
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពសហគមន៍កសិកម្មតាសែន នៅឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដឹកនាំលោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពសហគមន៍កសិកម្មតាសែន នៅឃុំតាសែន ស្រុកកំរៀង ស្ដីពីការរៀបចំផែនការអាជីវកម្ម និងផែនការផលិតកម្ម ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុប ១៣នាក់ (ស្រី ៦នាក់)។ នៅចុងបញ្ចប់នៃវគ្គបណ្ដុះបណ្ដាល លោកប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍កសិកម្ម ត្រា និងសៀវភៅច្បាប់សហគមន៍កសិកម្ម ជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មតាសែន។