December 6, 2024
វេទិកាចែករំលែកបទពិសោធន៍ភាពជោគជ័យរបស់កសិករនាំមុខផលិតកម្មបន្លែ ជូនដល់សមាជិកសហគមន៍កសិកម្មសំភ្លឺអង្គរង្សី
កម្មវិធី ASPIRE-AT ខេត្តតាកែវ៖
——————-
នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ដែលមានលោកស្រី គយ សុខុម ជំនួយការប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត លោក សៀង រ៉ែន មន្រ្តីជំនួយការ និងទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្ត បានរៀបចំវេទិកាចែករំលែកបទពិសោធន៍ភាពជោគជ័យរបស់កសិករនាំមុខផលិតកម្មបន្លែ ជូនដល់សមាជិកសហគមន៍កសិកម្មសំភ្លឺអង្គរង្សី ចំនួន៣២នាក់ (ស្រី ២៧នាក់) នៅស្នាក់ការសហគមន៍កសិកម្ម ស្ថិតនៅភូមិគ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត។
វេទិកានេះ កសិករនាំមុខបានបង្ហាញអំពីបច្ចេកទេសដាំបន្លែ និងពិភាក្សាអំពីបញ្ហាដែលកសិករដាំបន្លែជួបប្រទះ ព្រមទាំងផ្ដល់ដំណោះស្រាយផងដែរ។