December 6, 2024
កិច្ចប្រជុំរៀបចំគណៈកម្មាធិការសម្រាប់បង្កើតសហគមន៍កសិកម្ម នៅភូមិត្រពាំងធ្លក ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖
——————-
នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានប្រជុំរៀបចំគណៈកម្មាធិការសម្រាប់បង្កើតសហគមន៍កសិកម្ម នៅភូមិត្រពាំងធ្លក ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
កម្មវីធីនៃកិច្ចប្រជុំនេះ មានដូចខាងក្រោម៖
-ជ្រើសរើសគណៈកម្មាធិការសម្រាប់រៀបចំបង្កើតសហគមន៍កសិកម្ម ចំនួន៣រូប
-ជ្រើសរើសបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាភិបាល
-ជ្រើសរើសបេក្ខជនឈរឈ្មោះគណៈកម្មាធិការត្រួតពិនិត្យ
-ត្រៀមឈ្មោះអោយសហគមន៍កសិកម្ម អាសយដ្ឋាន និងស្លាកសញ្ញា
-ប្រាក់ភាគហ៊ុន
-ប្រាក់សមាជិកភាពរបស់សហគមន៍កសិកម្ម
-មុខរបរសហគមន៍កសិកម្ម
-លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង។