Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Program for an Inclusive Rural Economy and Agricultural Trade, ASPIRE-AT)

កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Program for an Inclusive Rural Economy and Agricultural Trade, ASPIRE-AT)

ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់កសិករ សហគមន៍កសិកម្ម ក្រុមហ៊ុនកសិកម្ម និងអ្នកពាក់ព័ន្ធផ្សេងៗ គឺជាកិច្ចការចំបងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ក្នុងន័យនេះ ក្រសួងបាន និងកំពុងគ្រប់គ្រង និងអនុវត្តកម្មវិធី “ គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Program for an Inclusive Rural Economy and Agricultural Trade, ASPIRE-AT) “ ដោយចងក្រងកសិករជាសហគមន៍កសិកម្ម ហើយគាំទ្រដំណើរការ ផ្តល់ប្រាក់កម្ចីសម្រាប់ធ្វើដើមទុន ផ្តល់បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បង្កើនផលិតកម្ម គ្រប់គ្រង កែច្នៃ ដឹកជញ្ជូន និងលក់ដូរកសិផល ព្រមទាំងបង្កើនសមត្ថភាពរបស់ក្រសួងក្នុងការសម្របសម្រួលការនាំចេញផលិតផលកសិកម្ម ។ កម្មវិធីនេះប្រើប្រាស់ថវិកាជាតិ មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារវិនិយោគសហភាពអឺរ៉ុប (EIB) សហភាពអឺរ៉ុប (EU) និងមូលនិធិបរិស្ថានសាកល (GEF)។

 

 

Leave a Reply

Your email address will not be published.