Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មបន្លែធម្មជាតិចំការហ្លួង នៅឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មបន្លែធម្មជាតិចំការហ្លួង នៅឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដឹកនាំដោយលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត និងទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្ត បានរៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មបន្លែធម្មជាតិចំការហ្លួង នៅក្នុងបរិវេណវត្តក្អោង ឃុំចំការហ្លួង ស្រុកកំពង់សីលា ដោយមានការចូលរួមពីសមាជិកសហគមន៍កសិកម្ម និងអាជ្ញាធរភូមិ ឃុំ ស្រុក។

លទ្ធផលនៃមហាសន្និបាតកំណើតដំបូង៖

– ប្រកាសអំពីគោលបំណង និងនីតិវិធីដែលត្រូវអនុវត្តនៅក្នុងដំណើរការមហាសន្និបាត

– ប្រកាសអំពីសមាសភាពក្រុមប្រឹក្សាភិបាលចំនួន ៥រូប និងគណៈកម្មាធិការត្រួតពិនិត្យចំនួន ៣រូប (ស្ត្រី ២រូប) ដែលត្រូវបានបោះឆ្នោតជ្រើសរើស

– បង្ហាញលក្ខន្តិកៈគំរូសហគមន៍កសិកម្ម និងបទបញ្ជាផ្ទៃក្នុងគំរូសហគមន៍កសិកម្ម

– ណែនាំអំពីពាក្យសុំចូលជាសមាជិកសហគមន៍កសិកម្ម និងអនុម័តប្រាក់ទិញភាគហ៊ុនចំនួន ២០,០០០៛/ហ៊ុន រីឯប្រាក់សមាជិកភាពចំនួន ៥,០០០៛/គ្រួសារ

– អនុម័តឈ្មោះសហគមន៍កសិកម្ម “សហគមន៍កសិកម្មបន្លែធម្មជាតិចំការហ្លួង”

– អនុម័តទីស្នាក់ការជាបណ្ដោះអាសន្នរបស់សហគមន៍កសិកម្ម នៅផ្ទះប្រធានសហគមន៍កសិកម្ម នៅភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា

– អនុម័តមុខរបរសហគមន៍កសិកម្ម រួមមាន៖ បន្លែ ទីផ្សារ សេវាកម្ម និងការទិញលក់ធាតុចូលកសិកម្ម

– រៀបចំរបាយការណ៍មហាសន្និបាត ដោយភ្ជាប់ជាមួយនូវបញ្ជីវត្តមាន របស់សមាជិកដែលបានចូលរួមក្នុងមហាសន្និបាត។

 

 

Leave a Reply

Your email address will not be published.