Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម អនុវត្តខ្សែច្រវាក់តម្លៃស្វាយចន្ទី នៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម អនុវត្តខ្សែច្រវាក់តម្លៃស្វាយចន្ទី នៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម អនុវត្តខ្សែច្រវាក់តម្លៃស្វាយចន្ទី នៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ក្រោមអធិបតីភាពលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងលោក សយ ទូច អភិបាលស្រុកត្បូងឃ្មុំ ដោយមានការចូលរួមជាកិត្តិយសពីលោក ស៊ុំ រ៉ា អភិបាលរងនៃគណៈអភិបាលស្រុកត្បូងឃ្មុំ លោក ម៉ម ស៊ីសង្ហា អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រូចឆ្មារ លោកមេឃុំ និងក្រុមប្រឹក្សាឃុំឈូក លោកមេភូមិ អនុភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំឈូក សរុបចំនួន ១៥៣នាក់ ក្នុងនោះស្រី ៦១នាក់។

មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម បានអនុម័តលក្ខន្តិក និងបទបញ្ជាផ្ទៃក្នុងលើខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១- ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មកសិកររុងរឿង”

២- អាសយដ្ឋានទីស្នាក់ការ៖ ភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

៣- មុខរបររបស់សហគមន៍មាន៖

ក-ផលិតកម្ម៖ ស្វាយចន្ទី ស្រូវ កៅស៊ូ និងដំឡូងមី

ខ-កសិឧស្សាហកម្ម៖ កែឆ្នៃគ្រាប់ស្វាយចន្ទី និងកិនអង្ករលក់

គ-កសិពាណិជ្ជកម្ម៖ ធ្វើទីផ្សារស្វាយចន្ទី កៅស៊ូ ស្រូវ អង្ករ និងផ្គត់ផ្គង់ធាតុចូលកសិកម្ម

ឃ-សេវាកម្មពាក់ព័ន្ធផលិតកម្មកសិកម្ម៖ ផ្តល់សេវាកម្មបច្ចេកទេសកសិកម្ម។ និងសេវាប្រាក់ឥណទានកសិកម្មដល់សមាជិក។

៤- ប្រាក់សមាជិកភាព ៥ ០០០រៀលក្នុងមួយឆ្នាំ

៥- ប្រាក់ភាគហ៊ុន ២០ ០០០រៀល

៦- ការបែងចែកប្រាក់ចំណេញ៖

– មូលនិធិបម្រុង ក្នុងកម្រិត ២០%

– មូលនិធិបណ្តុះបណ្តាល ក្នុងកម្រិត ៣%

– ប្រាក់ភាគលាភ ក្នុងកម្រិត ៦៣%

– មូលនិធិអភិវឌ្ឍមុខជំនួញ ក្នុងកម្រិត ៧%

– មូលនិធិទ្រទ្រង់ការដឹកនាំសហគមន៍កសិកម្ម ក្នុងកម្រិត ៣%

– មូលនិធិរង្វាន់សរសើរ និងសុខមាលភាព ក្នុងកម្រិត ២% និង

– មូលនិធិសង្គម ក្នុងកម្រិត ២%។

៧- បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន ០៥ រូប និង

៨- បោះឆ្នោតជ្រើសរើសបានគណៈកម្មការត្រួតពិនិត្យចំនួន ០៣ រូប (ស្រី ១ រូប)។

 

Leave a Reply

Your email address will not be published.