Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម (ដំណាំស្វាយចន្ទី) លើការធ្វើផែនការអាជីវកម្ម នៃកម្មវិធី ASPIRE-AT

ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម (ដំណាំស្វាយចន្ទី) លើការធ្វើផែនការអាជីវកម្ម នៃកម្មវិធី ASPIRE-AT

កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំដោយលោក ខេង​ សុវណ្ណរតនា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ត្រី នៃអគ្គនាយកដ្ឋានកសិកម្ម ទៅពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម (ដំណាំស្វាយចន្ទី) លើការធ្វើផែនការអាជីវកម្ម នៅការិយាល័យសហគមន៍កសិកម្ម ភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ដែលមានអ្នកចូលរួមសរុប ១២នាក់ (ស្រី ១នាក់)។

 

ប្រធានបទសំខាន់ៗរួមមាន៖

១. លទ្ធភាពផ្គត់ផ្គង់កសិផលរបស់សមាជិក

២. អតិថិជន

៣. តម្រូវការកសិផលនៅលើទីផ្សារ

៤. ផែនការកម្លាំងពលកម្មនៅពេលចាប់ផ្ដើម

៥. ទ្រព្យសកម្មរយៈពេលវែង

៦. ការវិនិយោគទុនចាំបាច់នៅពេលចាប់ផ្ដើម

៧. ចំណាយប្រតិបត្តិការអថេរ

៨. ចំណាយប្រតិបត្តិការថេរ

៩. តម្លៃលក់រំពឹងទុក និងប្រាក់ចំណូលរំពឹងទុក

១០. ផែនការប្រាក់កម្ចី និងប្រាក់ចំណេញរំពឹងទុក

១១. ការផ្សព្វផ្សាយ និងទីផ្សារ

១២.​ គុណភាព និងភាពទាក់ទាញ

១៣. ការជួបគ្នារវាងអ្នកលក់និងអ្នកទិញ ការចរចា និងប្រាស្រ័យទាក់ទង។

 

 

Leave a Reply

Your email address will not be published.