Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សិក្ខាសាលាស្តីពី “ការត្រួតពិនិត្យពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កម្ពុជា របស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម”

សិក្ខាសាលាស្តីពី “ការត្រួតពិនិត្យពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កម្ពុជា របស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម”

នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤
ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាស្តីពី “ ការត្រួតពិនិត្យពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កម្ពុជា របស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ឆ្នាំ ២០២២ – ២០២៧ (IFAD Country Strategic Opportunities Programme, COSOP) ” ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Frew Behabtu នាយក IFAD សម្រាប់កម្ពុជា។

សិក្ខាសាលា ដែលត្រូវបានអញ្ជើញចូលរួមដោយសិក្ខាកាមសរុប ៤៥ នាក់ ក្នុងនោះ មានស្ត្រី ៩ នាក់ ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គការកសិករ និងវិស័យឯកជននេះ មានគោលបំណងផ្តល់ឱកាសជូនអ្នកពាក់ព័ន្ធ ដើម្បីផ្តល់ធាតុចូល និងអនុសាសន៍ដើម្បីកែលម្អលទ្ធផលនៃការពិនិត្យពាក់កណ្តាលអាណត្តិ នូវការអនុវត្តផែនការយុទ្ធសាស្រ្តខាងលើ។

ជារួមអង្គសិក្ខាសាលាបានយកចិត្តទុកដាក់ក្នុងការធ្វើឱ្យការអនុវត្តផែនការយុទ្ធសាស្ត្រ សម្រាប់ពេលវេលាដែលនៅសល់ រួមចំណែកសម្រេចកម្មវិធីគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពោលគឺ ៖
១. បង្កើនផលិតភាពកសិកម្ម និងលទ្ធភាពទទួលបានទីផ្សារ ហើយរក្សាស្ថិរភាពថ្លៃកសិផល
២. គាំទ្រការអនុវត្តសកម្មភាពរបស់មន្ត្រីកសិកម្មឃុំ សង្កាត់ និង
៣. គាំទ្រការបង្កើត និងដំណើរការសហគមន៍កសិកម្មទំនើប ដើម្បីជួយការពារកសិករដែលមានទំហំផលិតកម្មតូច ពីបញ្ហាប្រឈមនានា។

Leave a Reply

Your email address will not be published.