វេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ជោគជ័យរបស់កសិករនាំមុខនៅភូមិបឹងរាំង និងភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសម្របសម្រួលវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ជោគជ័យរបស់កសិករនាំមុខ អ៊ុំ សេងហ៊ួត លើខ្សែច្រវាក់តម្លៃបន្លែ នៅភូមិបឹងរាំង និងភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ជូនដល់សមាជិកសហគមន៍កសិកម្មសារិការកែវ។
លោក អ៊ុំ សេងហ៊ួត បានចែករំលែកចំណេះដឹង និងបទពិសោធន៍ដូចខាងក្រោម៖
១) ការដាំដំណាំបន្លែអោយបានជោគជ័យ
២) បទពិសោធន៍នៃការកែប្រែគុណភាពដី
៣) វិធីថែទាំ ការពារ ព្យាបាលជំងឺ និងការគ្រប់គ្រងសត្វល្អិត។
បន្ទាប់មកក្រុមការងារបានទៅពិនិត្យ និងផ្តល់បច្ចេកទេសបន្ថែមការដាំដំណាំបន្លែដល់លោក អ៊ុំ សេងហ៊ួត និងលោក សាយ អ៊ុង នៅភូមិបឹងរាំង ឃុំសាមគ្គី ទូរស័ព្ទលេខ 071 969 7627 បានដាំដូចខាងក្រោម៖
១.សណ្តែកគួរ លើផ្ទៃដីដាំដុះ ៣០០ម៉ែត្រការ៉េ កំពុងប្រមូលផល ជាមធ្យម ២៥គីទ្បូក្រាម/ថ្ងៃ ក្នុងតម្លៃ ២៥០០៛ – ៣០០០៛/គីទ្បូក្រាម (ឈ្មួញមកយកដល់ចម្ការ)
២.ឱឡឹក លើផ្ទៃដីដាំដុះ ១,២ហ.ត ជិតបានប្រមូលផល។