ការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម នៃកម្មវិធី ASPIRE-AT នៅខេត្តកំពង់ឆ្នាំង ត្បូងឃ្មុំ ប៉ៃលិន តាកែវ និងខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង ត្បូងឃ្មុំ ប៉ៃលិន តាកែវ និងខេត្តឧត្តរមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសម្របសម្រួលពង្រឹងសមត្ថភាពសហគមន៍កសិកម្មលើចំណុចដូចខាងក្រោម៖
1).ការរៀបចំផែនការអាជីវកម្ម របស់សហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី នៅទីស្នាក់ការសហគមន៍កសិកម្ម ភូមិអណ្តូងរវាង ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង មានអ្នកចូលរួមសរុប ១៣នាក់ (ស្រី ១០នាក់) និងសហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានអ្នកចូលរួមសរុប ១៥នាក់ (ស្រី ១១នាក់)។
2).ការរៀបចំផែនការអាជីវកម្ម របស់សហគមន៍កសិកម្មរំចេកមានជ័យ នៅភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានអ្នកចូលរួមសរុប ៨នាក់ (ស្រី ១នាក់)។
3).តួនាទី ភារកិច្ច និងភាពជាអ្នកដឹកនាំ ព្រមទាំងគ្រប់គ្រងសហគមន៍កសិកម្ម និងការរៀបចំផែនការអាជីវកម្ម របស់សហគមន៍កសិកម្មចម្រុះស្ទឹងកាច់ជឿនលឿន នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានអ្នកចូលរួមសរុប ៣០នាក់ (ស្រី ២០នាក់)។
4).ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍ ការរៀបចំផែនការអាជីវកម្ម និងផែនការផលិតកម្ម ព្រមទាំងការផ្សព្វផ្សាយ និងលក់ផលិតផល នៅភូមិត្រពាំងស្រង៉ែ និងភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានអ្នកចូលរួមសរុប ៥២នាក់ (ស្រី ២៤នាក់)។
5).ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍ នៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានអ្នកចូលរួមសរុប ១៨នាក់ (ស្រី ០៤នាក់)។