November 21, 2024
ការគាំទ្រការរៀបចំផែនការអាជីវកម្មរបស់សហគមន៍កសិកម្មតំបែររុងរឿង និងសហគមន៍កសិកម្មពពេលមានជ័យ
កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ ៖
——————-
ក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE-AT សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានជួយគាំទ្រការរៀបចំផែនការអាជីវកម្មរបស់សហគមន៍កសិកម្ម៖
1).សហគមន៍កសិកម្មតំបែររុងរឿង អនុវត្តខ្សែច្រវាក់តម្លៃស្វាយចន្ទី ស្ថិតនៅឃុំតំបែរ ស្រុកតំបែរ ដែលមានអ្នកចូលរួមសរុបចំនួន ១៦នាក់ (ស្រី ៥នាក់) និង
2).សហគមន៍កសិកម្មពពេលមានជ័យ អនុវត្តខ្សែច្រវាក់តម្លៃមាន់ស្រែ ស្ថិតនៅឃុំពពេល ស្រុកពញាក្រែក ដែលមានអ្នកចូលរួមសរុបចំនួន ២៣នាក់ (ស្រី ១៦នាក់)។