Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដល់សហគមន៍កសិកម្ម ដែលទទួលបានការគាំទ្រពីកម្មវិធី ASPIRE-AT

វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដល់សហគមន៍កសិកម្ម ដែលទទួលបានការគាំទ្រពីកម្មវិធី ASPIRE-AT

កម្មវិធី ASPIRE-AT ៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្ត បានរៀបចំវគ្គបណ្ដុះបណ្ដាល ដល់សហគមន៍កសិកម្ម ដែលទទួលបានការគាំទ្រពីកម្មវិធី ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម លើប្រធានបទសំខាន់ៗរួមមាន៖ (១) ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម និង (២) ផែនការអាជីវកម្ម និងផែនការផលិតកម្ម ដល់សហគមន៍កសិកម្ម ចំនួន ៣ រួមមាន៖

១-សហគមន៍កសិកម្មគោកព្រីង ស្ថិតក្នុងភូមិកណ្ដាល ឃុំស្គោកព្រីង ស្រុកស្វាយជ្រុំ ជាសហគមន៍កសិកម្មមានសក្ដានុពលចិញ្ចឹមមាន់ស្រែ មានអ្នកចូលរួមសរុប ៣០នាក់ ក្នុងនារី ចំនួន ១៤នាក់។

២-សហគមន៍កសិកម្មអភិវឌ្ឍន៍ដំណាំបន្លែភូមិស្វាយធំ ស្ថិតក្នុងភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ជាសហគមន៍កសិកម្ម ដែលមានសក្ដានុពលលើដំណាំបន្លែ មានអ្នកចូលរួមសរុប ២៧នាក់ ក្នុងនោះនារីចំនួន ៤នាក់។

៣-សហគមន៍កសិកម្មសាមគ្គីភូមិសូ ស្ថិតនៅភូមិសូ ឃុំដូនស ស្រុកស្វាយទាប ជាសហគមន៍កសិកម្ម ដែលមានសក្ដានុពលលើដំណាំបន្លែ មានអ្នកចូលរួមសរុប ២៧នាក់ ក្នុងនោះនារីចំនួន ៦នាក់។

Leave a Reply

Your email address will not be published.